via បទយកការណ៍ by sotheat on 11/19/08
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ទាមទារ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​បំណុល​និង​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ដែល​កំពុង​តែ​មាន​ឧបសគ្គ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភព​លោក​នោះ។

via បទយកការណ៍ by sotheat on 11/19/08
VJ អាណូ បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ នា​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃ​ពុធ​នេះ ដើម្បី​បង្ហាញ​ជា​សាធារណៈ​ថា នាង​មិន​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ផ្លែ​ឡាម ដូច​ដែល​បណ្តាញ​សារព័ត៌មាន​ផ្សព្វ​ផ្សាយ​កន្លង​មក​នោះ​ឡើយ។

via បទយកការណ៍ by sotheat on 11/19/08
អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក Peter Taksoe-Jensen នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​នេះ​ដើម្បី​ជួប​ជជែក​ស្តីពី​បញ្ហា​សាលាក្តី​ខ្មែរ​ក្រហម​ជាមួយ​លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

via បទយកការណ៍ by sotheat on 11/19/08
មន្ត្រី​ផ្នែក​បសុព្យាបាល​កម្ពុជា​ព្រមាន​ពី​ការឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក្នុង​រដូវ​រងា​នេះ ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ថា ជំងឺ​នេះ​កំពុង​កើត​មាន​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ។

via បទយកការណ៍ by sotheat on 11/19/08
ក្រុម​យោធា​បន្ត​ដុត​ផ្ទះ​សេសសល់​ជាង​២០០​ខ្នង​ចោល​ទាំងស្រុង​ក្នុង​ភូមិ​អន្លង់ក្រោម ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត បន្ទាប់ពី​ពួក​គេ​បាន​បណ្តេញ​អ្នក​ស្រុក​ឲ្យ​ចេញ​ពី​ដី​ដោយ​ប្រើ​ហិង្សា​ក្នុង​វិវាទ​ដី​ធ្លី។

via បទយកការណ៍ by sotheat on 11/19/08
កាលពី​ម្សិលមិញ​នេះ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ចេញ​បញ្ជា​ដល់​ក្រុម​ទាហាន​នៃ​កងពល​លេខ​៣១ ប្រចាំការ​នៅ​ខេត្ត​កំពត ផ្អាក​សកម្មភាព​ហិង្សា​របស់​ខ្លួន​ជា​បន្ទាន់។

Daily News Updates From Radio Free Asia, Khmer Service

via បទយកការណ៍ by sotheat on 11/19/08
អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បី​រូប​នឹង​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​បន្ត​ការឃុំឃាំង​យ៉ាង​តិច​មួយ​ឆ្នាំ​ត​ទៅ​ទៀត​ទម្រាំ​ដល់​ពេល​កាត់​សេចក្តី​ពី​ការចោទ​ប្រកាន់​ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

via បទយកការណ៍ by sotheat on 11/19/08
ជន​សង្ស័យ​ដែល​បាន​សម្លាប់​មនុស្ស​ស្រី​២​នាក់​ម្តាយ​និង​កូន​ដោយ​ការ​កាត់​ក្បាល ត្រូវ​គេ​រក​ឃើញ​ហើយ គឺ​ត្រូវ​ជា​ប្តី​និង​ឪពុក​កូន​ស្រី​នោះ​តែ​ម្តង។